លក្ខណៈ​ពិសេស​របស់​ Collabora Office Draw

Collabora Office Draw អនុញ្ញាត​ឲ្យ​អ្នក​​បង្កើត​គំនូរ​ធម្មតា​ និង ស្មុគ​ស្មាញ​ និង​ នាំ​ពួក​វាចេញ​ក្នុង​ទ្រង់​ទ្រាយ​រូប​ភាព​ទូទៅ​មួយ​ចំនួន​​ ។ អ្នក​ក៏​អាច​បញ្ចូល​ តារាង​ គំនូស​តាង​ រូប​មន្ត​ និង​ វត្ថុ​ផ្សេងៗ​ទៀត​​​ដែល​បាន​​​បង្កើត​ក្នុង​កម្មវិធី​ Collabora Office ​ទៅ​ក្នុង​គំនូរ​របស់​អ្នក​ផង​ដែរ ។

វ៉ិចទ័រ​ក្រាហ្វិក​

Collabora Office Draw បង្កើត​​វ៉ិចទ័រ​​ក្រាហ្វិក ដោយ​ប្រើ​បន្ទាត់​ និង​ ខ្សែ​កោង​ដែល​បាន​កំណត់​ដោយ​វ៉ិចទ័រ​គណិត​វិទ្យា ។ វ៉ិចទ័រ​ពិពណ៌នា​អំពី​ បន្ទាត់​ ​ពងក្រពើ​ និង​ ពហុកោណ​ ដោយ​យោង​ទៅ​តាម​រេខាគណិត​របស់​ពួក​វា​ ។

ការ​បង្កើត​វត្ថុ​​ត្រីមាត្រ

អ្នក​អាច​បង្កើត​វត្ថុ​​ត្រីមាត្រ​ធម្មតា​ ដូចជា​ គូប​ ស្វ៊ែរ​ និង ស៊ីឡាំង​ ក្នុង​ Collabora Office Draw និង កែប្រែ​ប្រភព​ពន្លឺ​របស់​វត្ថុ​ទាំង​នោះ ។

បន្ទាត់​ខ្ទាស់ និង​ក្រឡាចត្រង្គ

បន្ទាត់​ខ្ទាស់ និង​ក្រឡាចត្រង្គ ផ្ដល់​នូវ​សញ្ញា​ដែល​អាច​មើល​ឃើញ ដើម្បី​ជួយ​អ្នក​ក្នុង​ការ​តម្រឹម​វត្ថុ​នៅ​ក្នុង​គំនូរ​របស់​អ្នក ។ អ្នក​ក៏​អាច​ជ្រើស​ក្នុង​ការ​ខ្ទាស់​វត្ថុ​ទៅកាន់​បន្ទាត់​ក្រឡាចត្រង្គ បន្ទាត់​ខ្ទាស់ ឬ​ទៅកាន់​គែម​នៃ​វត្ថុ​មួយ​ផ្សេងទៀត ។

ការ​តភ្ជាប់​វត្ថុ​ ដើម្បី​បង្ហាញ​ទំនាក់​ទំនង​

You can connect objects in Collabora Office Draw with special lines called "connectors" to show the relationship between objects. Connectors attach to gluepoints on drawing objects and remain attached when the connected objects are moved. Connectors are useful for creating organization charts and technical diagrams.

ការ​បង្ហាញ​វិមាត្រ​

ដ្យាក្រាមបចេ្ចក​ទេស​ ជាញឹក​ញាប់​បង្ហាញ​នូវ​វិមាត្រ​របស់​វត្ថុ​ក្នុង​គំនូរ​ ។ ក្នុង ​Collabora Office Draw អ្នក​អាច​ប្រើ​បន្ទាត់​វិមាត្រ ​ដើម្បី​គណនា​ និង បង្ហាញ​វិមាត្រ​លីនេអ៊ែរ ។

វិចិត្រសាល

វិចិត្រ​សាល​មាន​រូប​ភាព​ ចលនា សំឡេង​ និង ធាតុ​ផ្សេងៗ​ទៀត​​​ ដែល​អ្នក​អាច​បញ្ចូល​​ និង ប្រើ​ក្នុង​គំនូរ​​របស់​អ្នក​ និង កម្មវិធី Collabora Office​ ផ្សេងៗ​ទៀត​ផង​ដែរ​ ​។

ទ្រង់ទ្រាយ​ឯកសារ​ក្រាហ្វិក​

Collabora Office Draw អាច​នាំ​ចេញទៅ​​ជាទ្រង់​ទ្រាយ​ឯកសារ​ក្រា​ហ្វិកទូទៅ​​ជា​ច្រើន​ ដូច​ជា​ BMP, GIF, JPG, និង PNG

Please support us!