Collabora Office 21.06 Help
អ្នកសរសេរកម្មវិធីអាចសរសេរ និង រួមបញ្ចូលសមាសភាគ UNO (Universal Network Objects) ផ្ទាល់របស់វាទៅ Collabora Office ។ សមាសភាគថ្មីទាំងនោះអាចត្រូវបានបន្ថែមទៅម៉ឺនុយ Collabora Office និង របារឧបករណ៍ យើងហៅពួកវាថា "កម្មវិធីជំនួយខាងក្នុង" ។
ការរួមបញ្ចូលសមាសភាគថ្មីត្រូវបានគាំទ្រដោយឧបករណ៍មួយចំនួន និង សេវ៉ា ។ សេចក្តីលម្អិតអាចរកបានក្នុងមគ្គុទ្ទេសក៏អ្នកអភិវឌ្ឍន៏របស់ Collabora Office ។ ជំហានមេបីគឺដូចខាងក្រោមនេះ ៖
ចុះឈ្មោះសមាសភាគថ្មីនៅក្នុង Collabora Office ។ វាអាចសម្រេចបានដោយប្រើឧបករណ៍ unopkg ដែលអាចរកឃើញនៅក្នុងកម្មវិធី {installpath}/ \\ ។
រួមបញ្ចូលសមាសភាគថ្មីជាសេវ៉ា ។ សេវ៉ា ProtocolHandler និង JobDispatch ជួយអ្នក ព័ត៌មានបន្ថែមអាចរកបានក្នុងមគ្គុទ្ទេសក៏របស់អ្នកអភិវឌ្ឍន៍ Collabora Office ។
ផ្លាស់ប្តូរចំណុចប្រទាក់អ្នកប្រើ (ម៉ឺនុយ ឬ របារឧបករណ៍) ។ នេះភាគច្រើនអាចត្រូវធ្វើដោយស្វ័យប្រវត្តិ ដោយសរសេរឯកសារអត្ថបទ XML មួយ ដែលពិពណ៌នាការផ្លាស់ប្តូរ ។ ព័ត៌មានបន្ថែមអាចរកបានក្នុងមគ្គុទ្ទេសក៍អ្នកអភិវឌ្ឍន៍របស់ Collabora Office ។
កម្មវិធីបន្ថែមអាចពង្រីកមុខងាររបស់ Collabora Office ។ ពួកគេមិនទាក់ទងទៅនឹង កម្មវិធីជំនួយកម្មវិធីជំនួយ ដែលផ្តល់មុខងារថ្មីសម្រាប់ Collabora Office Calc ។