Collabora Office 21.06 Help
ក្រឡាក្នុងជួរឈរ A ជួរដេក 1 ត្រូវបានកំណត់អាសយដ្ឋានជា A1 ។ អ្នកអាចកំណត់អាសយដ្ឋាននៃក្រឡាជាប់គ្នា ដោយដំបូងបញ្ចូលកូអរដោនេនៃក្រឡាខាងលើឆ្វេងនៃតំបន់ បន្ទាប់មកសញ្ញាចុចពីរ និងបន្តដោយកូអរដោនេនៃក្រឡាខាងក្រោមស្តាំ ។ ឧទាហរណ៍ ការេដែលបង្កើតដោយក្រឡាបួនដំបូងក្នុងជ្រុងខាងលើឆ្វេង ត្រូវបានកំណត់អាសយដ្ឋានជា A1:B2 ។
តាមការកំណត់អាសយដ្ឋានតាមវិធីនេះ អ្នកកំពុងធ្វើសេចក្តីយោងប្រែប្រួលទៅ A1:B2 ។ ប្រែប្រួលនៅទីនេះ មានន័យថាសេចក្តីយោងទៅតំបន់នេះ នឹងត្រូវបានលៃតម្រូវដោយស្វ័យប្រវត្តិ នៅពេលអ្នកចម្លងរូបមន្ត ។
Absolute referencing is the opposite of relative addressing. A dollar sign is placed before each letter and number in an absolute reference, for example, $A$1:$B$2.
Collabora Office can convert the current reference, in which the cursor is positioned in the input line, from relative to absolute and vice versa by pressing F4. If you start with a relative address such as A1, the first time you press this key combination, both row and column are set to absolute references ($A$1). The second time, only the row (A$1), and the third time, only the column ($A1). If you press the key combination once more, both column and row references are switched back to relative (A1)
Collabora Office Calc shows the references to a formula. If, for example, you click the formula =SUM(A1:C5;D15:D24) in a cell, the two referenced areas in the sheet will be highlighted in color. For example, the formula component "A1:C5" may be in blue and the cell range in question bordered in the same shade of blue. The next formula component "D15:D24" can be marked in red in the same way.
តើអ្វីដែលញែកអាសយដ្ឋានយោងប្រែប្រួល ? ដោយសន្មតថា អ្នកចង់គណនាក្នុងក្រឡា E1 ដែលជាផលបូកនៃក្រឡាក្នុងជួរ A1:B2 ។ រូបមន្តដែលត្រូវបញ្ចូលទៅក្នុង E1 នឹងជា ៖ =SUM(A1:B2) ។ លើកក្រោយ បើអ្នកសម្រេចចិត្តបញ្ចូលជួរឈរថ្មីមួយពីមុខជួរឈរ A នោះធាតុដែលអ្នកចង់បូក គួរតែស្ថិតក្នុង B1:C2 ហើយរូបមន្តគួរតែនៅក្នុង F1 មិនមែនក្នុង E1 ទេ ។ ដូច្នេះ ក្រោយពីបញ្ចូលជួរឈរថ្មី អ្នកនឹងត្រូវតែពិនិត្យ និងកែរូបមន្តទាំងអស់ក្នុងសន្លឹក ហើយប្រហែលជាក្នុងសន្លឹកផ្សេងទៀងផងក៏មិនដឹង ។
សំណាងល្អ Collabora Office ធ្វើការងារនេះសម្រាប់អ្នក ។ ក្រោយពីបានបញ្ចូលជួរឈរ A ថ្មីមួយ រូបមន្ត =SUM(A1:B2) នឹងត្រូវបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិទៅជា =SUM(B1:C2) ។ លេខជួរដេកក៏នឹងត្រូវបានលៃតម្រូវដោយស្វ័យប្រវត្តិផងដែរ នៅពេលជួរដេក 1 ថ្មីមួយត្រូវបានបញ្ចូល ។ សេចក្តីយោងដាច់ខាត និងប្រែប្រួលគឺតែងតែត្រូវបានលៃតម្រូវក្នុង Collabora Office Calc ពេលណាដែលតំបន់យោងត្រូវបានផ្លាស់ទី ។ ប៉ុន្តែចូរប្រុងប្រយ័ត្ន បើអ្នកកំពុងចម្លងរូបមន្តមួយ ដោយសារក្នុងករណីនោះ មានតែសេចក្តីយោងទំនាក់ទំនងប៉ុណ្ណោះនឹងត្រូវបានលៃតម្រួវ មិនមែនសេចក្តីយោងដាច់ខាតទេ ។
សេចក្តីយោងដាច់ខាតត្រូវបានប្រើ នៅពេលការគណនាមួយយោងទៅក្រឡាជាក់លាក់មួយក្នុងសន្លឹករបស់អ្នក ។ បើរូបមន្តមួយដែលយោងទៅក្រឡានេះយ៉ាងពិតប្រាកដ ត្រូវបានចម្លងដោយប្រែប្រួលទៅតាមក្រឡាមួយពីក្រោមក្រឡាដើម នោះក្រឡាយោងក៏នឹងត្រូវបានផ្លាស់ទីចុះក្រោម បើអ្នកមិនកំណត់កូអរដោនេក្រឡាជាពេញលេញ ។
ដោយមិនរាប់បញ្ចូលពេលដែលជួរឈរ និងជួរដេកថ្មីត្រូវបានបញ្ចូល សេចក្តីយោងក៏អាចប្តូរផងដែរ នៅពេលដែលរូបមន្តមានស្រាប់ យោងទៅក្រឡាជាក់លាក់ត្រូវបានចម្លងទៅតំបន់ផ្សេងទៀតនៃសន្លឹក ។ សន្មតថា អ្នកបានបញ្ចូលរូបមន្ត =SUM(A1:A9) ក្នុងជួរដេក 10 ។ បើអ្នកចង់គណនាផលបូកសម្រាប់ក្រឡាជាប់គ្នាដែលនៅខាងស្តាំ គ្រាន់តែចម្លងរូបមន្តនេះទៅក្រឡាដែលនៅខាងស្តាំ ។ ការចម្លងនៃរូបមន្តក្នុងជួរឈរ B នឹងត្រូវបានលៃតម្រូវដោយស្វ័យប្រវត្តិទៅជា =SUM(B1:B9) ។